ប្រទេសប៉ូឡូញ បានឱ្យដឹង កាលពីថ្ងៃសុក្រពីការស្ទាក់ចាប់បាននូវយន្តហោះឈ្លបយកការណ៍របស់រុស្ស៊ី នៅលើសមុទ្របាល់ទិកជាលើកទី ៣ ក្នុងសប្តាហ៍នេះ។

បញ្ជាការប្រតិបត្តិការនៃកងទ័ពប៉ូឡូញ បានបញ្ជាក់ថា យន្តហោះនេះមិនបានរំលោភលើដែនអាកាសប៉ូឡូញ ដូចលើកមុននោះទេ។
ស្ថានភាពបែបនេះជាលើកទី ៣ ហើយ ក្នុងរយៈពេលមួយសប្តាហ៍ ដែលបញ្ជាក់ពីសកម្មភាពកើនឡើងនៃអាកាសចរណ៍រុស្ស៊ីនៅក្នុងតំបន់បាល់ទិក។
ប្រទេសដែលស្ថិតនៅផ្នែកខាងកើតរបស់ណាតូ បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការឈ្លានពានដែនអាកាសដែលអាចកើតមានចាប់តាំងពីខែកញ្ញា នៅពេលដែលយន្តហោះយោធារុស្ស៊ីចំនួន ៣ គ្រឿង រំលោភលើដែនអាកាសរបស់ប្រទេសអេស្តូនីរយៈពេល ១២នាទី ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាង ២០ គ្រឿង ទៀតហោះចូលដែនអាកាសប៉ូឡូញ៕


ដោយ៖ ពេជ្រ
