ត្រាំ ថាមិនទាន់សម្រេចចិត្តវាយប្រហារតាមផ្លូវគោកចូលវេណេស៊ុយអេឡានៅឡើយទេ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេថាតើសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារតាមផ្លូវគោកនៅក្នុងប្រទេសវេណេស៊ុយអេឡា ឬអត់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានពេលកំពុងឡើងយន្តហោះ Air Force One បែបនេះ ជុំវិញបញ្ហាខាងលើ។

យោងតាមរបាយការណ៍ កាសែត Miami Herald រាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តបើកការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធានៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលអាចនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

ចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា កងកម្លាំងអាមេរិក បានវាយប្រហារទូកចំនួន ១៥ គ្រឿងនៅក្នុងដែនទឹកអន្តរជាតិនៅតំបន់ Caribbean និងប៉ាស៊ីហ្វិកខាងកើត ដែលអះអាងថាជួញដូរគ្រឿងញៀន  និងបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៦១ នាក់ ស្លាប់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment