ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ប្រគល់អាវក្រោះ និងមួកការពារចំនួនពីរឈុត ជូនដល់កងអន្តរាគមន៍ការពារ គោលដៅទី១៣ ទិសទីមួយសមរភូមិមុខ ប្រាសាទព្រះវិហារ

ខេត្តកំពង់ឆ្នាំង៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក គូរ ដារា ជាប្រធាន រួមទាំងសមាជិក សមាជិការដែលជាម្ចាស់អំណោយ បានប្រគល់អាវក្រោះ និងមួកការពារចំនួនពីរឈុត ជូនដល់កងអន្តរាគមន៍ការពារ គោលដៅទី១៣ ទិសទីមួយសមរភូមិមុខ ប្រាសាទព្រះវិហារ តំណាងដោយលោក វរសេនីយ៍ឯក ថុក គឹមសេង ដែលចំណាយជាទឹកប្រាក់សរុបចំនួន៧២០ដុល្លារ៕

Written by 

Related posts

Leave a Comment