ឆ្នាំថ្មីចិន គឺជាឆ្នាំថ្មីពិភពលោក។ នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២៥ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជួបជាមួយទស្សនិកជនសកលតាមការណាត់។ ក្នុងនាមជារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីដោយគោគជ័យ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សព្វផ្សាយវប្បធម៌ចិនតាមរយៈពហុភាសា ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅក្រៅប្រទេសបានផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរនេះយ៉ាងទូលំទូលាយ ទិន្នន័យផ្សព្វផ្សាយនៅក្រៅប្រទេសបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀត។
មានប្រភេទភាសាច្រើនបំផុត! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សព្វផ្សាយអំពីកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»ចំពោះពិភពលោកតាមរយៈវេទិកាផ្សព្វផ្សាយចំពោះក្រៅប្រទេសចំនួន ៨២ ភាសា ដែលបានកើនឡើង ១៤ ភាសាបើធៀបនឹងឆ្នាំ២០២៤។
មានប្រសិទ្ធផលល្អបំផុត! ការអានប្រធានបទអំពីកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃបណ្តាញទូរទស្សសន៍ CGTN មានចំនួនដល់ទៅ ១៧៣៨ លានលើក។ ប្រព័ន្ធសារព័ត៌មានចំនួនជាង ៣១០០ នៅទូទាំងពិភពលោកបានផ្សាយផ្ទាល់និងរាយការណ៍ក្នុងពេលដំណាលគ្នានូវកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»។ ប្រធានបទ”ការសាកល្បងរាំរបាំ FUN ក្នុងឆ្នាំម្សាញ់” បានទាក់ទាញអ្នកប្រើអ៊ីនធឺណែតនៃប្រទេសនិងតំបន់ជាង ៧០ ចូលរួមយ៉ាងសកម្ម ការចូលទស្សនាទំព័រនៅទូទាំងពិភពលោកមានចំនួន ៤០៦ លានលើក។ អ្នកប្រើអ៊ីនធឺណែតនៃប្រទេសជាច្រើនបានបញ្ចេញមតិសម្តែងការកោតសរសើរចំបោះរាត្រីសមោសរនេះ និងសម្តែងការនិយមចូលចិត្តចំពោះវប្បធម៌ចិនទៀតផង៕