​កម្ពុជា ទទួលបានមេដាយសរុប៤គ្រឿងពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅ​បារ៉ែន

ក្រុមអត្តពលិកវ័យក្មេងកម្ពុជា បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ហើយ។ ឆ្លងកាត់ការប្រកួតអស់រយៈពេល២សប្ដាហ៍ កម្ពុជាទទួលបានមេដាយសរុប៤គ្រឿង គឺ ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣១ ក្នុងតារាងមេដាយ។

ក្នុងនោះមេដាយប្រាក់២គ្រឿង រកបានដោយកីឡាករ និងកីឡាការិនីកីឡាប្រដាល់គុនខ្មែរ។ ចំណែកមេដាយសំរឹទ្ធ២គ្រឿងទទួលបានដោយកីឡាករគុនខ្មែរ និងកីឡាបញ្ចសីឡាត់៕

Written by 

Related posts

Leave a Comment