លោក Viktor Medvedchuk មេដឹកនាំចលនាអ៊ុយក្រែនផ្សេងទៀត និងជាអតីតប្រធានគណបក្សប្រឆាំង បាននិយាយថា គំនិតផ្តួចផ្តើមសន្តិភាពរបស់លោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុបគឺជារឿងមិនសមហេតុផល។

លោក Medvedchuk បានលើកឡើងថា ការអះអាងរបស់លោកខាងលិចថាលោក ហ្សេលេនស្គី កំពុងអំពាវនាវរកសន្តិភាពគឺមិនពិតទេ។ លោក បានបន្ថែមថា ហ្សេលេនស្គី គ្រាន់តែចង់បានអាវុធ រួចអះអាងពីជ័យជម្នះមិនពិតប៉ុណ្ណោះ។
យោងតាមលោក បន្តថា ផែនការសន្តិភាពអឺរ៉ុបដែលដាក់ចេញដោយលោក ហ្សេលេនស្គី គឺគ្មានអ្វីក្រៅពីការប៉ុនប៉ងបង្ខំរុស្ស៊ីឱ្យលះបង់ជំហររបស់ខ្លួន និងសងសំណង ដែលសុទ្ធតែជារឿងមិនអាចទូរួចទាំងអស់៕

ដោយ៖ ពេជ្រ

 
                                         
			 
                                 
                                