​អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី « ការដាក់ដំណើរការខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត តាព្រហ្ម បន្ទាយស្រី ចៅសាយទេវតា ធម្មនន្ទ ភ្នំក្រោម និងនាគព័ន្ធ»។ គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយ និងពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការដាក់ដំណើរការ ខ្សែទស្សនាថ្មីៗតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីទទួលបាននូវការគាំទ្រ និងចូលរួមជួយ ផ្សព្វផ្សាយបន្តអំពីការដាក់ដំណើរការខ្សែទស្សនាថ្មីទាំងនេះ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា សិក្ខាសាលាខាងលើធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ដោយមានអ្នកចូលរួមមកពី រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំ​តំបន់អង្គរ អង្គភាពនគរបាលទេសចរណ៍ គ្រឹះស្ថានអង្គរ ក្រុមហ៊ុនទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូន និងមន្រ្តីបច្ចេកទេសជំនាញរបស់អាជ្ញាធរជាតិអប្សរា៕

Written by 

Related posts

Leave a Comment