(គូឡាឡាំពួ) ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៩ | 19th Asean Defence Minister’s Meeting (ADMM) នៅមជ្ឈមណ្ឌលសន្និបាតរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង១១ប្រទេស និងឯកឧត្តមអគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។(ដកស្រង់៖ AKP)







 
                                         
                                 
                                