រដ្ឋមន្ត្រី ស្នើឲ្យផ្ដល់សញ្ជាតិ ២ សម្រាប់ពលរដ្ឋអ៊ុយក្រែនដែលភៀសខ្លួន អំឡុងសង្គ្រាម

រដ្ឋមន្ត្រីការបរទេស លោក Andrey Sibiga បានឲ្យដឹងថា មានប្រជាជនអ៊ុយក្រែនប្រហែល ៧,៥ លាននាក់ ដែលភៀសខ្លួនចេញពីប្រទេស ដោយសារតែអរិភាព ហើយកំពុងស្ថិតក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។

លោក​ ​បន្ត​ថា​ តាម​ព័ត៌មាន​របស់​យើង ជនជាតិ​អ៊ុយក្រែន ៧,៥ លាន​នាក់​ កំពុងរស់នៅបរទេសរហូតដល់សព្វថ្ងៃនេះ ដោយសារតែសង្គ្រាម។

លោក បានអះអាងថា ក្រសួងឯកភាពដែលទើបបង្កើតថ្មីនឹងធ្វើការលើការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនទាំងនេះ និងការរួមបញ្ចូលរបស់ពួកគេទៅក្នុងសេដ្ឋកិច្ចអ៊ុយក្រែន តាមមធ្យោបាយផ្សេងទៀត។

លោក​ ពន្យល់​ថា​ ជំហាន​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ទី​នេះ​គឺ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សញ្ជាតិ​ពីរ​ ដើម្បី​កុំ​ឲ្យ​ប្រជាជន​បាត់បង់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កំណើត។

គួរបញ្ជាក់ថា ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ីមក ចលនាភៀសខ្លួនបានរីកកាន់តែធំឡើងៗ នៅទូទាំងប្រទេសអ៊ុយក្រែន ពោលគឺរត់ចេញទៅប្រទេសក្បែរខាង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment