Carmen Comes Home ត្រូវបានគេទទួលស្គាល់ជាខ្សែភាពយន្តដ៏សំខាន់មួយក្នុង ប្រវត្តិសាស្ត្រខ្សែភាពយន្តរបស់ ប្រទេសជប៉ុន

ខ្សែភាពយន្ត Carmen Comes Home ត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅឆ្នាំ ១៩៥១ ដែលដឹកនាំដោយលោក Keisuke Kinoshita ហើយត្រូវបានគេទទួលស្គាល់ជាខ្សែភាពយន្តដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តរបស់ ប្រទេសជប៉ុន។ ភាពយ ន្ត Carmen Comes Home ទាក់ទាញទស្សនិកជនតាមរយៈសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ និងបង្ហាញពីបរិបទវប្បធម៌របស់ជប៉ុននាសម័យកាលនោះ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត Carmen Comes Home ជាភាពយន្តខ្នាតវែងដំបូងរបស់ប្រទេសជប៉ុនដែលរំលេចពណ៌ (First feature length color film) ដោយប្រើប្រាស់បច្ចេកវិទ្យា Fujicolor ។ ទោះជាយ៉ាងណាក៏ដោយ ភាពយន្ត នេះត្រូវបានរោងភាពយន្តជាច្រើនធ្វើការចាក់បញ្ចាំងជាសខ្មៅវិញ ដែលមូលហេតុមកពីភាពយន្តបានធ្វើការចំណាយខ្ពស់ទៅលើ ការផលិតក៏ដូចជាការប្រើប្រាស់រយៈពេលយូរ។ ដូចនេះ ភាពយន្ត Carmen Comes Home មិនសូវទទួលបានការកោត សរសើរច្រើនក្នុងនាមជាភាពយន្តខ្នាតវែងដំបូងរបស់ប្រទេសជប៉ុនដែលរំលេចពណ៌នោះទេ។ បន្ថែមពីនេះ តួសម្តែងទាំងអស់ត្រូវ បានទាមទារឲ្យធ្វើការសម្តែងជាពីរលើកដើម្បីបញ្ជាក់ថា ខ្សែភាពយន្តមានភាពសមស្របសម្រាប់ការចាក់បញ្ចាំងជាប្រភេទសខ្មៅ និងប្រភេទរំលេចពណ៌។

ភាពយន្ត Carmen Comes Home ជាខ្សែភាពយន្តស្តីអំពីនារីម្នាក់ឈ្មោះ Carmen ដែលនាងបានវិលត្រឡប់មកកាន់ ស្រុកវិញក្រោយពីធ្វើការសិក្សានៅឯទីក្រុងដើម្បីបន្តក្តីសុបិន្តរបស់នាងក្នុងការក្លាយជាអ្នករាំ។ ភាពយន្តនេះបានឆ្លុះ បញ្ចាំងអំពីអត្តសញ្ញាណ បរិបទសង្គម និងផ្នត់គំនិតផ្សេងគ្នារវាងសង្គមនៅតំបន់ជនបទ និងតំបន់ទីក្រុង។ លោក Keisuke Kinoshita ដឹកនាំសាច់រឿងដោយប្រើប្រាស់ភា ពកំប្លែង រំលេចជាមួយមនោសញ្ចេតនាដើម្បីចាប់យកខ្លឹមសារនៃបរិបទសង្គម នាប្រទេសជប៉ុនក្រោយសង្គ្រាម។ ទន្ទឹមនឹងនេះ លោកក៏បានប្រើប្រាស់សាច់រឿងដើម្បីធ្វើការអត្ថាធិប្បាយលើភាពផ្លាស់ប្តូរនៃ តួនាទីរបស់ស្ត្រីក្នុងសង្គមផងដែរ។

ដូចនេះ Carmen Comes Home ជាប្រភេទសាច់រឿងដែលឆ្លុះបញ្ចាំងពីភាពតឹងរឹង និងស្មុគស្មាញនៃសង្គមរបស់ប្រទេស ជប៉ុនក្នុងសម័យកាលដែលត្រូវបានជះឥទ្ធិពលពីប្រទេសផ្សេងៗ។ ក្នុងសាច់រឿងមួយនេះ តួអង្គឯករបស់យើងបានផ្លាស់ប្តូរនូវ ឥរិយាបថ និងការតុបតែងខ្លួនរបស់នាងឲ្យសមស្របទៅនឹងជីវិតនៅទីក្រុងដែលត្រូវបានជះឥទ្ធិពលពីផ្នែកអឺរ៉ុប។ ដូចនេះ នាង ត្រូវបានសង្គមវិនិ ច្ឆ័យ និងចោតប្រកាន់ទៅលើឥរិយាបថ និងការតុបតែងខ្លួនរបស់នាងដែលខុសគ្នាទៅនឹងស្ត្រីដ៏ទៃនៅជប៉ុន។ ការដែលសង្គមមិនទទួលយកនូវឥរិយាបថ និងការតុបតែងខ្លួនថ្មីរបស់ Carmen សរបញ្ចាក់ពីផ្នត់គំនិតចាស់បុរាណរបស់ សង្គមនិងការទាមទារសម្រាប់បុគ្គលនីមួយៗក្នុងការរៀបចំឫកពាស្របទៅនឹងអ្វីដែលសង្គមចង់បាន។

គួរបញ្ចាក់ផងដែរថា ខ្សែភាពយន្ត Carmen Comes Home នឹងមានចាក់បញ្ចាំងនៅមហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៤។ តាមរយៈភាពយន្តមួយនេះ ប្រិយមិត្តនឹងមានឪកាសក្នុងការស្គាល់ទៅនឹងស្នាដៃដ៏ប៉ិនប្រសពរបស់អ្នកដឹកនាំរឿង លោក Keisuke Kinoshita ក៏ដូចជាស្ញប់ស្ញែងនូវសាច់រឿងនិងទិដ្ឋភាពដ៏ស្រស់បំព្រងនៃភាពយន្តមួយនេះ។ សូមកុំឲ្យឪកាសមួយនេះរំលងទៅផុតឲ្យសោះ!!

តស់! កុំភ្លេចចូលរួមកម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ ដើម្បីទទួលបាននូវបទពិសោធន៍ និងទស្សនា ខ្សែភាពយន្តប្លែកៗ ដ៏គួរឱ្យចាប់អារម្មណ៍ រួមមានខ្សែភាពយន្ត Godzilla Minus One ជាខ្សែភាពយន្តបើកកម្មវិធី ដែលបានឈ្នះពានរង្វាន់ Academy Award for Best Visual Effects។ កម្មវិធីមហោស្រព ភាពយន្ត ជប៉ុន ឆ្នាំ២០២៤ នឹងប្រព្រឹត្តិឡើងជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤។

Written by 

Related posts

Leave a Comment