អ៊ីស្រាអែល បញ្ជូនយន្តហោះគ្មានមនុស្សបើកទៅលីបង់ សម្លាប់មនុស្ស និងរបួសច្រើននាក់

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋលីបង់ រាយការណ៍ថា មនុស្ស ២នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។

ដោយដកស្រង់សម្តីមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាល NNA បានឱ្យដឹងថា ការវាយប្រហារនោះលើទីតាំងមួយជាយភូមិ Al-Bayad ក្នុងស្រុក Tyre ដោយសម្លាប់មនុស្ស ២នាក់ និងរបួសជាច្រើននាក់ទៀត។

ប្រភពព័ត៌មានចារកម្មកងទ័ពលីបង់ បានប្រាប់ថា ជនរងគ្រោះគឺសមាជិកក្រុមហេសបូឡាឈ្មោះ Hussein និង Hassan Suleiman។

យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនអនុវត្តការវាយប្រហារនេះ ដោយសំដៅសម្លាប់បុរស ២ នាក់ដែលមានទំនាក់ទំនងជាមួយកងកម្លាំង Radwan ជាន់ខ្ពស់របស់ហេសបូឡា។ ខ្លួនបានកំណត់អត្តសញ្ញាណ ហើយថាពួកគេបានចូលរួមក្នុងការជំរុញការវាយប្រហារភេរវកម្មជាច្រើនឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment