Lionel Messi ចង់លេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅ World Cup ឆ្នាំក្រោយ ប៉ុន្តែរូបលោកនិយាយថាលោករងចាំស្តាប់ការវាយតម្លៃរាងកាយរបស់លោកជាមុនសិន មុនពេលសម្រេចចិត្តថាតើលោកអាចធ្វើឱ្យសុបិននោះក្លាយជាការពិតឬយ៉ាងណា។
ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះដែលកំពុងរួមរស់ជាមួយ Inter Miami នៃ MLS បានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០២២ ហើយប្រាថ្នាចង់បង្ហាញវត្តមាននៅលើទីលានដើម្បីការពារតំណែងជើងឯកនៅឆ្នាំក្រោយនៅអាមេរិកខាងជើង។
Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំបីសម័យកាលបានប្រាប់ NBC News នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទថាលោក ពិតជាចង់ឲ្យលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីននៅឆ្នាំក្រោយ ប៉ុន្តែលោកនៅរងចាំមើលការវាយតម្លៃពីរាងកាយរបស់លោកជានុនសិន មុនពេលសម្រេចចិត្តថាតើលោកអាចលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកដែលសហម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
Messi ដែលមានវ័យ៣៩ឆ្នាំនៅខែមិថុនាឆ្នាំក្រោយបាននិយាយថា៖ «វាជាអ្វីដែលអស្ចារ្យដើម្បីអាចបានក្នុងព្រឹត្តិការណ៍ World Cup ហើយខ្ញុំចង់បាន។ “ខ្ញុំចង់នៅទីនោះឲ្យបានសុខស្រួល និងជាផ្នែកមួយដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិរបស់ខ្ញុំ ប្រសិនបើខ្ញុំនៅទីនោះ។ ហើយខ្ញុំនឹងវាយតម្លៃពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលខ្ញុំចាប់ផ្តើម preseason នៅឆ្នាំក្រោយជាមួយ Inter ហើយមើលថាតើខ្ញុំពិតជាអាច 100% ប្រសិនបើខ្ញុំអាចមានប្រយោជន៍សម្រាប់ក្រុម ដល់ក្រុមជម្រើសជាតិ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ត៕

