កម្មវិធីបើកសម្ភោធពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពី «រូបថតវត្ថុសិល្បៈខ្មែរទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» និងមហោស្រពល្ខោននិយាយស្ដីពី ការការពារ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌» ស្ថិតក្រោមវត្តមានលោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី តិម៉ា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានរៀបចំនៅរមណីយដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៕







