អាជ្ញាធរនៅក្នុងរដ្ឋ Utah របស់សហរដ្ឋអាមេរិក ស្វែងរកការកាត់ទោសប្រហារជីវិត ទៅលើជនសង្ស័យដែលបាញ់សកម្មជននយោបាយលោក Charlie Kirk ។

យោងតាមសារព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរកំពុងធ្វើការជាមួយព្រះរាជអាជ្ញា ដោយប្រមូលភស្តុតាងចាំបាច់ទាំងអស់ រៀបចំឯកសារបញ្ជាក់ដើម្បីស្នើឱ្យមានការផ្តន្ទាទោសប្រហារជីវិតចំពោះជនសង្ស័យក្នុងករណីនេះ ដោយបន្ថែមថា គោលដៅចម្បងគឺចាប់ខ្មាន់កាំភ្លើងជាមុនសិន ខណៈក៏មានការបង្ហាញការជឿជាក់លើអាជ្ញាធរថា នឹងអាចស្វែងរកឃើញឃាតករ ឆាប់ៗផងដែរ។

លោក ត្រាំ បានរៀបរាប់ថា លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ដែលជួយប្រមូលសំឡេងគាំទ្រពីយុវជន សម្រាប់លោក។ មេដឹកនាំអាមេរិករូបនេះ បានពន្យល់ថា លោក Kirk ជួយលោក ច្រើនណាស់ អំឡុងពេលបោះឆ្នោតរើសប្រធានាធិបតី។
លោក Kirk អាយុ ៣១ ឆ្នាំ ត្រូវបានគេបាញ់ស្លាប់ភ្លាមៗ កាលពីថ្ងៃពុធ ពេលកំពុងថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យមួយក្នុងទីក្រុង Orem រដ្ឋ Utah ៕

ដោយ៖ ពេជ្រ