អាមេរិក នឹងលូកដៃប្រឆាំងការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល

ក្រសួងការបរទេសអាមេរិក បានប្រកាសថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទាក់ទងនឹងវិធានការណ៍ដែលអាចកើតមានប្រឆាំងនឹងប្រេស៊ីល បន្ទាប់ពីការកាត់ទោសដ៏មានសក្ដារនុពលលើអតីតមេដឹកនាំប្រេស៊ីល លោក Jair Bolsonaro ឱ្យជាប់ពន្ធនាគារជាង ២៧ ឆ្នាំ ។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា ការព្រមានចាត់វិធានការខាងលើដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នេះ នឹងមិនគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យក្រុងវ៉ាស៊ីនតោនទេ។

ដូចដែលបានគូសបញ្ជាក់ដោយក្រសួងខាងលើ បានបញ្ជាក់ថា ការកាត់ទោសលោក Bolsonaro បង្ហាញថា ស្ថាប័នប្រជាធិបតេយ្យប្រេស៊ីល កំពុងបញ្ចេញការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងរដ្ឋប្រហារ។

ទោះជាយ៉ាងណា លោក Rubio បានពណ៌នា ការកាត់ទោសនេះ ថាជាការបៀតបៀនដោយហេតុផលនយោបាយ ដោយសន្យាថាសហរដ្ឋអាមេរិក នឹងឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះការសម្រេចចិត្តរបស់តុលាការកំពូលសហព័ន្ធប្រេស៊ីល ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment