ក្រោយស្មើជាមួយកម្ពុជា ០-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2026 គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំអ៊ីរ៉ាក់ និយាយទាំងមុខមាំ នឹងមិនសប្បាយចិត្តសោះ ដែលក្រុមលោកលេងមិនឈ្នះកម្ពុជា តែលោកពិតជាសូមកោតសរសើរកម្ពុជាពិតៗ ថាពិតជាធ្វើបានល្អណាស់ក្នុងការ ការពារ ពិសេសគឺការចេញបាល់លេងមកពីក្រោមតែម្ដង។
លោកបន្តថា សូមអរគុណដល់កម្ពុជា ដែលទទួលស្វាគមន៍ក្រុមលោកបានយ៉ាងល្អ បើទោះជាកម្ពុជាមិនបានឡើងទៅបន្តក៏ដោយ និងជាចុងក្រោយ លោកសង្ឃឹមថា បាល់ទាត់កម្ពុជារីកចម្រើនទៅមុខ ជាងនេះបន្តទៀត៕
