នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Mohammed bin Abdulrahman Al Thani បាននិយាយថា ថ្នាក់ដឹកនាំកាតា ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសមាជិកនៃការិយាល័យនយោបាយនៃចលនាប៉ាឡេស្ទីនហាម៉ាស នៅទីក្រុងដូហា ថាជាអំពើភេរវកម្មរបស់រដ្ឋ។

នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីកាតា អាចត្រូវបានចាត់ទុកថាជាអំពើភេរវកម្មរបស់រដ្ឋ ដែលធ្វើឡើងដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលជាផ្នែកនៃគោលនយោបាយលោក និងការព្យាយាមបន្តធ្វើឱ្យខូចសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោក Al Thani ក៏បានបន្ថែមផងដែរថា ការវាយប្រហារនេះ អ៊ីស្រាអែល ប្រើប្រាស់មីស៊ីលដែលប្រព័ន្ធការពារដែនអាកាសកាតា មិនអាចរកឃើញថែមទៀតផង។
នាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា កងទ័ពអាមេរិក ដែលឈរជើងនៅប្រទេសកាតា បានជូនដំណឹងដល់អាជ្ញាធររបស់ប្រទេសអំពីការវាយប្រហារដោយមីស៊ីលនេះដប់នាទី មុនការវាយប្រហារ។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានធ្វើការវាយប្រហារដោយមីស៊ីលលើទីក្រុងដូហា សំដៅគោលដៅលើក្រុមហាម៉ាស ដែលអះអាងថាជាភេរវករ ដែលត្រូវកម្ចាត់៕

ដោយ៖ ពេជ្រ