មេដឹកនាំក្រុមហាម៉ាស់ រួចជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែល នៅដូហា 

ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស បានឱ្យដឹងពីការស្លាប់នៃសមាជិក ៥ នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីប្រទេសកាតា ខណៈប្រមុខក្រុម រួចផុតពី ការប៉ុនប៉ងធ្វើឃាត។

ក្រុមហាម៉ាស់ បានបញ្ជាក់ថា ក្រុមចរចា កំពុងប្រជុំដើម្បីពិភាក្សាអំពីសំណើចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប នៅឯបរិវេណលំនៅដ្ឋានក្នុងទីក្រុងដូហា មុនការវាយប្រហារបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីនោះ។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះគឺ “សមហេតុផលទាំងស្រុង” ព្រោះវាសំដៅទៅលើមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់ ដែលជាក្រុមភេរវករបង្កឱ្យមានសង្រ្គាមហ្គាហ្សា។

គួរបញ្ជាក់ថា ប្រទេសកាតា បានថ្កោលទោសការវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ដោយហៅវាថា “កំសាក” និងជា “ការរំលោភច្បាប់អន្តរជាតិដ៏គួរឱ្យភ័យខ្លាច” ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment