ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី សូ សុផល មេបញ្ជាការរងកងពល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនរួមមាន លោក កើត វ៉ាន់ហន, កើត វ៉ាន់រិទ្ធ, កើត ដានី, សៅ ញ៉រ និង ញឹក ស៉ីវវួច ដែលបានឧបត្ថម្ភនំចំនួន ៨០០កញ្ចប់ ដល់កងពលតូចដឹកជញ្ជូនលេខ៩៩។

ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន) ជំនួសមុខជូនឧត្តមសេនីយ៍ទោ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ត្រី សូ សុផល សូមជូនពរដល់សប្បុរសជនរួមមាន លោក កើត វ៉ាន់ហន, កើត វ៉ាន់រិទ្ធ, កើត ដានី, សៅ ញ៉រ និង ញឹក ស៉ីវវួច ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

