ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះទៅទស្សនកិច្ច នៅច្រកព្រំដែនអន្តរជាតិចាំយាម

(កោះកុង) ៖ រសៀលថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅទស្សនកិច្ច នៅច្រកព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ខាងលើនេះគឺ បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង ពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។(AKP)

The Interim Observer Team visits Cham Yeam International Border Checkpoin

(AKP Koh Kong) Wednesday Afternoon, 03 September 2025, The Interim Observer Team (IOT) led by Colonel Nazlee Bin Abdul Rahim, Defence Attaché of Malaysia to the Kingdom of Cambodia, visited Cham Yeam International Border Checkpoint at Cham Yeam Village, Bak Klong Commune, Mondol Seima District, Koh Kong Province.

It is also worth noting that the IOT mission stemmed from the outcomes of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the Extraordinary Meeting of the Cambodia–Thailand General Border Committee (GBC) concluded on August 7, 2025.

Written by 

Related posts

Leave a Comment