បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី

បន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្នុងសាលប្រជុំសាលាខេត្ត ។

ពិធីនេះមានការចូលរួម លោក​ លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លៀម សុដា អភិបាលរងខេត្ត លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្ត  មន្ត្រីក្រោមឱវាទ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោក មាស ដារ៉ា បានរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២៥សង្ខេបថា មន្ទីររៀបចំដែនដីបាន សហការជាមួយអាជ្ញាធរជាតិដោះ ស្រាយវិវាទដីធ្លី ក្រុមការងារប្រតិបត្តិក្រសួងរៀបចំដែនដី រដ្ឋបាលខេត្ត និង គណៈកម្មការសុរិយោដីខេត្ត ពិនិត្យ និងផ្ទៀងផ្ទាត់ករណីវិវាទទាំង ៣ យន្តការ មានចំនួន ១០៦ ករណី សម្រេចជម្រះចេញពីបញ្ជីវិវាទបាន ១០៣ករណី និងនៅសល់ ៣ករណី កំពុងបន្តពិនិត្យដោះស្រាយ។

ហើយ ក្នុងឆ្នាំ ២០២៥នេះដែរ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី មានក្រុមវាល ចំនួន ៩ក្រុម បាន និងកំពុងដំណើរការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់ស្ថាប័នរដ្ឋ និងដីរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផល ប្រកាសតំបន់វិនិច្ឆ័យ  វាស់វែង វិនិច្ឆ័យ គូសក្បាលដី បញ្ចូលទិន្នន័យបាន ចំនួន ១៥៤ ភូមិ  ចំនួន ២៥៨. ៩២១ ក្បាលដី បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យបាន ចំនួន ១១. ៦៥៨ ក្បាលដី ចុះហត្ថលេខាលើបណ្ណបាន  ចែកបណ្ណបាន ចំនួន ៩. ៦១៨ ក្បាលដីក្នុងនោះ មន្ទីរបានប្រកាសបិទបញ្ចប់យុទ្ធនាការវាស់វែងដីធ្លីបង្ហើយទូទាំងខេត្តបន្ទាយមានជ័យ កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី ។  ក្នុងនោះ មន្ទីរសុរិយោដីខេត្តបានចុះបញ្ជីបន្តសរុបចំនួន ១៣. ៤៩៤ បណ្ណ ក្នុងឆ្នាំ២០២៥ គិតចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ មន្ទីររៀបចំដែនដីបានសម្រេចលើការងារផ្តល់ សេវាសាធារណៈ និងយកចិត្តទុកដាក់លើការប្រមូលថវិកាជូនរដ្ឋ គិតចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ បានចំនួន ៣២ .៤០០ .៤២៨ .៩០០ រៀល គិតជាដុល្លាស្មើនឹង ៨ .១០០ .១២០ ដុល្លារ ។

លោក លៀមសុដា បានធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានមន្ទីរសុរិយោដីខេត្តនិងមន្ត្រីក្រោមឱវាទ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តបានល្អកន្លងមក។

លោក​ លីវ សុផាណ្ណារើនបានធ្វើការសោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រធានមន្ទីរក្នុងការអនុវត្តលើការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ឯកឧត្ដម ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់ មន្ទីរ និងអាជ្ញាធរអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរ លោក​ ក៏បានប្រសិទ្ធពរជ័យ ជូន ឯកឧត្ដម លោក លោកស្រី អ្នកនាង កញ្ញា ក្នុងអង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

Written by 

Related posts

Leave a Comment