វេទិកាទីក្រុងបុរាណអន្តរជាតិលើកទី៦  (The 6th International Ancient Capitals Forum)

ដោយទទួលការចាត់តាំងពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បន្ទាប់ពីបញ្ចប់ការដឹកនាំសម័យប្រជុំវិសាមញ្ញនៅរដ្ឋធានីប៉េកាំង ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការនិងជាអគ្គលេខាធិការសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី បានអញ្ជើញទៅចូលរួមជាគណៈអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាទីក្រុងបុរាណអន្តរជាតិលើកទី៦ ដែលបានរៀបចំឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងលួយ៉ាង ខេត្តហឺណាន។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការចំណោមទីក្រុងបុរាណលើពិភពលោកក្នុងកិច្ចការអភិរក្សនិងការអភិវឌ្ឍ។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូត ស្ថាប័នជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានប្រមាណ ១៨០នាក់៕

Written by 

Related posts

Leave a Comment