ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទាំងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរតែបញ្ឈប់អរិភាព និងរក្សាទំនាក់ទំនងបច្ចុប្បន្ន។

លោក ត្រាំ បាននិយាយថា លោក និងប្រធានាធិបតីរុស្ស៊ី មិនបានពិភាក្សាពី Donbass ទេ តែទាមទារម្តងទៀតនូវបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរដើម្បីឈប់បាញ់នៅសមរភូមិ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវអំពីបញ្ហាដែនដីថា ដីចំនួន ៧៨ភាគរយ ត្រូវបានកាន់កាប់ដោយរុស្ស៊ី។

របាយការណ៍មិនបញ្ជាក់ថាតើលោក ត្រាំ សំដៅទៅលើដែនដីតំបន់ណានោះទេ ប៉ុន្តែលោក ថា រឿងនេះអាចចរចានៅពេលក្រោយ។ លោក ក៏បានឱ្យដឹងថា លោក មិនបានពិភាក្សាពីការដោះដូរ ឬប្រគល់ការគ្រប់គ្រងតំបន់ Donbass ទៅឱ្យរុស្ស៊ី ក្នុងអំឡុងជំនួបកាលពីថ្ងៃទី ១៧ ខែតុលា ជាមួយលោក Vladimir Zelensky នោះទេ។
ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន នឹងធ្វើឱ្យទីក្រុងគៀវបាត់បង់ទឹកដី៕

ដោយ៖ ពេជ្រ