ស្លាប់ ៣នាក់​ ដោយសារគ្រាប់ផ្លោង​ដែលវាយ​ប្រហារ​នៅ​តំបន់ Belgorod របស់​រុស្ស៊ី     

អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយថា មនុស្ស ៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់ផ្លោងរបស់អ៊ុយក្រែន លើទីតាំងលំនៅដ្ឋាន Maslova Pristan ក្នុងតំបន់ Belgorod ព្រំដែននៃប្រទេសរុស្ស៊ី។

លោក បានឱ្យដឹងថា ទីតាំងលំនៅដ្ឋាន Maslova Pristan នៅក្នុងសង្កាត់ Shebekinsky បានស្ថិតនៅក្រោមការវាយប្រហារដោយគ្រាប់ផ្លោងជារឿយៗ។ យោងតាមរបាយការណ៍បឋម មនុស្ស ៣ នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស។

លោក Gladkov ក៏បាននិយាយផងដែរថា បុគ្គលិកជួយសង្គ្រោះ កំពុងប្រមូលកម្ទេចកម្ទីដែលបែកបាក់ចេញ ដើម្បីស្វែងរកមនុស្សដែលអាចជាប់គាំង។ លោកអភិបាល បានបន្ថែមថា លោកនឹងផ្តល់ព័ត៌មានលម្អិតអំពីការវាយប្រហារនេះ បន្តបន្ទាប់ទៀតផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment