ហាម៉ាស ព្រមានសម្លាប់ចំណាប់ខ្មាំងនៅហ្គាហ្សាទាំងអស់ បើ​អ៊ីស្រាអែល ពង្រីកប្រតិបត្តិការ​យោធា

ក្រុមហាម៉ាស់ បានព្រមានថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពង្រីកសកម្មភាពយោធានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប អាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតចំណាប់ខ្មាំងពួកគេ។

ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រុម បាន​លើកឡើងថា​ សម្រាប់​ការពង្រីក​ប្រតិបត្តិការ​នៅ​ហ្គា​ហ្សា អ៊ីស្រាអែល​ នឹង​ត្រូវបាត់បង់ជីវិត​ទាហាន និង​ចំណាប់ខ្មាំង​របស់ខ្លួន​។ ក្រុមនេះ មិនបញ្ជាក់ចំនួន​ចំណាប់ខ្មាំង​នៅ​មាន​ជីវិត​ឡើយ។

នៅក្នុងខែមីនា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តការប្រយុទ្ធនៅក្នុងរង្វង់ដោយបញ្ចប់របបបទឈប់បាញ់ដែលបង្កើតឡើង ក្នុងខែមករា ឆ្នាំ ២០២៥ ។ ក្នុងអំឡុងពេលនៃកិច្ចចរចាជាច្រើនជុំដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ភាគីជម្លោះមិនអាចកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយបានទេ។

នៅថ្ងៃទី ៨ ខែសីហា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បានអនុម័តផែនការមួយដើម្បីគ្រប់គ្រងហ្គាហ្សាទាំងមូល តាមរយៈប្រតិបត្តិការដែលវាដាក់ឈ្មោះថា Gideon’s Chariots II ។ នៅថ្ងៃទី ២០ ខែសីហា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានអនុម័តផែនការដណ្តើមយកហ្គាហ្សា ហើយនៅថ្ងៃទី ២១ ខែសីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានចុះហត្ថលេខាលើយុទ្ធសាស្ត្រដែលស្នើឡើងនេះ ផងដែរ។

កាលពីថ្ងៃទី ២៩ ខែសីហា អ្នកនាំពាក្យរបស់ IDF លោក Avichay Adraee បានប្រកាសថា ការត្រៀមលក្ខណៈចាប់ផ្តើមសម្រាប់ការវាយលុកលើមជ្ឈមណ្ឌលរដ្ឋបាលនៃក្របខណ្ឌប៉ាឡេស្ទីន។

យោងតាមភាគីអ៊ីស្រាអែល អះអាងថា ចាប់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ទាំងអស់មាន ៤៨ នាក់ ក្នុងនោះ ២០ នាក់នៅរស់៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment