រញ្ជួយដីនៅអាហ្វហ្គានីស្ថាន ពេលនេះរកឃើញអ្នកស្លាប់ជាង ១,០០០ នាក់ ហើយ

គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ ដែលវាយប្រហារនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានជិតព្រំដែនប៉ាគីស្ថាន បានសម្លាប់មនុស្សឡើងដល់ជាង ១,១២៤ នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។ 

អាជ្ញាធរ បានចំណាយពេលពេញមួយយប់ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលកំពុងនៅតែបន្ត។

សាកសពភាគច្រើន ត្រូវបានរកឃើញនៅក្នុងខេត្ត Kunar ដែលនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយបំផុត។ មន្ត្រី​ ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ច្រើនជាងនេះទៀត ខណៈ​ភូមិ​ទាំង​មូល​នៃដែលរងការវាយប្រហារត្រូវ​បាន​បំផ្លាញទាំងស្រុង។

ទន្ទឹមនោះ សមាគមន៍អន្តរជាតិ ក៏បានសន្យាផ្តល់ជំនួយ និងខិតខំជួយក្នុងកិច្ចការស្វែងរកអ្នកស្លាប់បន្ថែម ខណៈដែលភូមិមួយចំនួននៅតែមិនអាចចូលទៅដល់។

គ្រោះមហន្តរាយ កើតឡើងនៅពេលដែលប្រទេសអាហ្វហ្គានីស្ថានទើបតែជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោង ២៣ និង ៤៧ រំលងអធ្រាត្រ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ ចម្ងាយប្រហែល ២៧គីឡូម៉ែត្រ (១៧ ម៉ាយ) ភាគខាងកើតនៃទីក្រុង Jalalabad ដែលជាទីក្រុងធំជាងគេទី ៥ របស់ប្រទេស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment