ក្រសួងការបរទេសប៊ែលហ្ស៊ិក បានប្រកាសទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន និងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្គាហ្សា។

ប្រទេសអឺរ៉ុបខាងលិចដែលជាម្ចាស់ផ្ទះទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប និងអង្គការណាតូ បានបង្ហាញវិធានការ នៅថ្ងៃអង្គារនេះ ខណៈដែលសម្ពាធកើនឡើងលើអ៊ីស្រាអែល ដើម្បីឈានដល់បទឈប់បាញ់ជាមួយក្រុមហាម៉ាស និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតសម្រាប់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prevot បានលើកឡើងថា នេះមិនមែនជាការដាក់ទណ្ឌកម្មលើប្រជាជនអ៊ីស្រាអែលនោះទេ ប៉ុន្តែដើម្បីធានាថារដ្ឋាភិបាលរបស់ប្រទេសនេះ គោរពច្បាប់អន្តរជាតិ មនុស្សធម៌ និងចាត់វិធានការ ដើម្បីផ្លាស់ប្តូរស្ថានភាព។
ទណ្ឌកម្មរួមមានការហាមឃាត់លើការនាំចូលផលិតផលពីអ៊ីស្រាអែល និងការរឹតបន្តឹងលើជំនួយកុងស៊ុល៕

ដោយ៖ ពេជ្រ