លោក ស្រ៊ុន​ តាំងវីន ​ប្រធាន​ប្រេង​ឥន្ធនៈ​តេលា​ខេត្ត​បន្ទាយមានជ័យ​បាន​ឧបត្ថម្ភ​ម៉ាស់​ដល់ស្នង​ការរដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​០២ខែ​កញ្ញា​ឆ្នាំ​២០២៥លោក​ស្រ៊ុន​ តាំងវីន​ប្រធាន​ប្រេង​ឥន្ធនៈ​តេលា​ខេត្ត​បន្ទាយមានជ័យ​ ព្រម​ទាំង​សហការីបានឧបត្ថម្ភ​ម៉ាស់​ចំនួន​២៦កេះធំនិង៥កេះ​តូចជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​លោក​ ស្រ៊ុន​ តាំងវីននិងក្រុមគ្រួសារ ព្រមទាំង​សហការីនៃ​ប្រេង​ឥន្ធនៈ​តេលា​បាន​ឧបត្ថម្ភម៉ាស់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រេីប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ប្រេីប្រាស់ក្នុងអង្គភាព។

លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ជូនពរ​លោក​ និងក្រុមគ្រួសារព្រម​ទាំង​សហការីទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment