ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន ២០លានយ័ន (ប្រមាណ ២,៨លានដុល្លារអាមេរិក) ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលទុក្ខលំបាកជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានពីប្រទេសសៀមនាពេលកន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពី លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា៕
