UN ជួយអាហ្វហ្គានីស្ថាន ៥លានដុល្លារ ក្នុងគ្រោះរញ្ជួយដីសម្លាប់មនុស្សដ៏អាក្រក់

ការិយាល័យសារព័ត៌មានរបស់អង្គការ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការសហប្រជាជាតិ ត្រៀមថវិកាចំនួន ៥ លានដុល្លារពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាល (CERF) ដើម្បីជួយជនរងគ្រោះ ដោយសារការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមនុស្សជាង ៨០០ នាក់ស្លាប់ និងប្រហែល ២,៨០០ នាក់រងរបួស។

យោងតាមសេចក្តីថ្លែងការណ៍ បានលើកឡើងការអំពាវនាវជាបន្ទាន់មួយដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ និងដៃគូ ហើយទឹកប្រាក់ចំនួន ៥ លានដុល្លារ ដំបូងពីមូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ CERF ផ្ដល់ជូនអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ការផ្តល់មូលនិធិមនុស្សធម៌គឺមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយតម្រូវការនោះទេ ដោយត្រូវការសមាគមន៍អន្តរជាតិផ្សេងៗចូលរួម។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសន្យា កាលពីថ្ងៃច័ន្ទថា នឹងជួយជាថវិកា ប៉ុន្តែមិនបានជួយជាកម្លាំងក្នុងកិច្ចការជួយសង្គ្រោះនោះទេ ។

គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំ Hindu Kush ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣១ ខែសីហា។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយ ស្ថិតនៅចម្ងាយ ២៧ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Asadabad ។

ការរញ្ជួយដ៏ខ្លាំងនេះ បានបំផ្លាញភូមិមួយទាំងមូល ខណៈពេលដែលការរអិលបាក់ដី បានបិទផ្លូវទៅកាន់ការតាំងទីលំនៅមួយចំនួន និងរំខានដល់ខ្សែទំនាក់ទំនងជួយសង្គ្រោះ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវបានបន្តនៅតាមតំបន់ភ្នំដាច់ស្រយាល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment