កម្ពុជានឹងមានសង្វៀនប្រដាល់ខ្នាតអន្តរជាតិមួយកន្លែងនៅខេត្តព្រះសីហនុ

យោងតាមផេកផ្លូវការសហព័ន្ធកីទ្បាប្រដាល់គុនខ្មែរបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៣១ខែ សីហា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចុះមកពិនិត្យក្លឹបCN19 និងជួបពិភាក្សាជាមួយMr. Tao ដែលជាម្ចាស់ក្លឹបCN19 លើផែនការសាងសង់សង្វៀនប្រកួតស្តង់ដាកម្រិតអន្តរជាតិមួយ កម្ពស់៥ជាន់ នៅក្នុងទឹកដីក្រុងព្រះសីហនុ ដែលគ្រោងចំណាយទុនរហូតដល់ ៣លានដុល្លាអាមេរិក លើផ្ទៃដីជិត៥០០០ម៉ែត្រក្រឡា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ កំរិតអន្តរជាតិធំ សំដៅជម្រុញការផ្សព្វផ្សាយគុនខ្មែរដល់ទេសចរណ៍បរទេស ជាពិសេសទេសចរណ៍ និងអ្នកវិនិយោគជនជាតិចិន ដែលរស់នៅក្រុងព្រះសីហនុ និងនៅទូទាំងប្រទេសចិនទាំងមូលអោយមកកំសាន្តប្រទេសកម្ពុជាយើងកាន់តែច្រើនថែមទៀត។

សូមជម្រាបថា កីទ្បាប្រដាល់គុនខ្មែរកំពុងបោះជំហ៊ានយ៉ាងស្វាហាប់ទៅកាន់ទីផ្សារអន្តរជាតិ៕

Written by 

Related posts

Leave a Comment