ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ)នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តស្វាយរៀង។
សូមជម្រាបថា កាលពីជើងទី១នៅទឹកដីបឹងកេត ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
