បិសាចក្រហម Man Utd វ៉ៃចេញកីឡាករ២រូប ក្នុងថ្ងៃតែមួយ

ក្រុមបិសាចក្រហម Manchester United ព្រមឱ្យ Jadon Sancho ផ្លាស់ទៅក្លិបថ្មី Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងទៅកាន់ក្លិប​ ខណៈក្លិបទាំង ២ កំពុងឈានដល់ការសម្រេចកិច្ចព្រមព្រៀង។

ក្នុងថ្ងៃតែមួយ Antony ក៏ត្រូវបានក្លិប Real Betis ទិញផ្តាច់រូបគេពីក្លិបបិសាចក្រហមដូចគ្នា ក្នុងតម្លៃ ២៥លានអឺរ៉ូ ក្រោយរូបគេបង្ហាញខ្លួនជួយក្រុមនៅអេស្ប៉ាញមួយនេះបានល្អខ្លាំង។

ជាមួយគ្នានោះដែរ Man Utd ​ ក៏ឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយនឹងអ្នកចាំទី Emiliano Martinez សញ្ជាតិអាហ្សង់ទីន របស់ក្លិប Aston Villa ខណៈការជជែកបន្ទាប់គឺជាក្លិបផ្ទាល់តែម្តងលើតម្លៃខ្លួនកីឡាករចាំទីវ័យ ៣២ឆ្នាំរូបនេះ៕

Written by 

Related posts

Leave a Comment