ខ្សែប្រយុទ្ធ Vinicius Jr របស់ក្រុម Real Madrid បាននិយាយថា ការបង្ហាញផ្ទាំងបដាដែលរំលេចការឈ្នះ Ballon d’Or របស់ Rodri មុនពេលការប្រកួតនៅ Manchester City បានជំរុញទឹកចិត្តឲ្យខ្ញុំកាន់តែប្រឹងប្រែងថែមទៀតក្នុងការឈ្នះការប្រកួត Champions League វគ្គ Play-off ជើងទី១។
ជាការពិតណាស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri បានឈ្នះពានកិត្តិយសដ៏ថ្លៃថ្លានៅចំពោះមុខខ្សែបម្រើស្លាបប្រេស៊ីលកាលពីខែតុលាឆ្នាំមុន ដោយក្រុម Real បានធ្វើពហិការក្នុងពិធីនៅទីក្រុងប៉ារីស ដោយសារតែពួកគេមានអារម្មណ៍ថាកីឡាកររបស់ពួកគេសមនឹងទទួលបានពានរង្វាន់នេះ។
បដាដ៏ធំដែលបង្ហាញដោយអ្នកគាំទ្ររបស់ Man City កាលពីយប់ថ្ងៃអង្គារនៅកីឡដ្ឋាន Etihad បានបង្ហាញ Rodri ថើប Ballon d’Or ជាមួយនឹងពាក្យថា “Stop crying your heart out” ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់ចុងក្រោយរបស់ Jude Bellingham បានធ្វើឲ្យ Real ឈ្នះ Man City ៣-២ ។
យ៉ាងណាមិញក្រោយចប់ការប្រកួត Vinicius Jr បានប្រាប់សារព័ត៌មាន Movistar ថា “ខ្ញុំបានឃើញបដា” ។”នៅពេលណាដែលអ្នកគាំទ្រធ្វើរឿងបែបនេះ ពួកគេផ្តល់ឱ្យខ្ញុំនូវកម្លាំងបន្ថែមទៀតដើម្បីមានការប្រកួតដ៏អស្ចារ្យ ហើយនៅទីនេះខ្ញុំធ្វើវាបាន” ហើយវាមិនផ្ដល់ការឈឺចាប់ដល់ខ្ញុំនោះឡើយ៕
