ក្លិបនៅ Premier League បាន​ចំណាយលើស​៣ ពាន់លានផោន​ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

ក្លឹបនៅ Premier League បានចំណាយច្រើនជាងមុននៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលការចំណាយនៅរដូវក្តៅនេះលើសពី ៣ ពាន់លានផោន។

ទឹកប្រាក់សរុបចំនួន ២.៧៣ ពាន់លានផោនត្រូវបានចំណាយត្រឹមថ្ងៃទី ៣១ ខែសីហា ប៉ុន្តែកិច្ចព្រមព្រៀងថ្ងៃផុតកំណត់ដែលមានប្រាក់ច្រើន គឺការផ្លាស់ប្តូររបស់កីឡាករ Alexander Isak ពី Newcastle ទៅ Liverpool ក្នុងតម្លៃ​បំបែកកំណត់ត្រាអង់គ្លេស ១២៥លានផោន ​ដែលបានជំរុញឱ្យចំណាយសរុប​ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ កើនដល់៣.០៨៧ ពាន់លានផោន។

ការ​ចំណាយ​នេះគឺ​មាន​ចំនួន​ច្រើន​ជាង​រដូវ​ក្ដៅ​មុន​ ដោយ​ចំណាយត្រឹមតែ១.៩៦ពាន់​លាន​ផោនប៉ុណ្ណោះសម្រាប់ក្លិបនៅ Premier League ។

ចំនួនសរុបក្នុងឆ្នាំនេះគឺច្រើនជាងការចំណាយ​របស់ក្លឹប Bundesliga, La Liga, Ligue 1 និង Serie A រួមបញ្ចូលគ្នាទៅទៀត៕​

Written by 

Related posts

Leave a Comment