Update៖ រញ្ជួយដីនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្សកើនដល់ជាង ៦០០​នាក់​ 

មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅជិតព្រំដែនជាមួយប៉ាគីស្ថាន ឡើងដល់ចំនួន ៦១០ នាក់ និង ១៣០០ នាក់រងរបួស។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីនេះ មានជម្រៅ ៨ គីឡូម៉ែត្រ (៥ ម៉ាយ) វាយប្រហារនៅម៉ោង ២៣ និង ៤៧ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ ក្នុងខេត្ត Nangarhar និង Kunar ។

ទោះជាយ៉ាងណា មកទល់ពេលនេះ ប៉ាគីស្ថាន ដែលនៅក្បែរខាងនៅមិនទាន់មានសញ្ញារញ្ជួយដីណាមួយត្រូវបានកត់សម្គាល់នៅឡើយ ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment