ពូទីន ថាគ្មានកិច្ចប្រជុំណាដែលអាចធានាសន្តិភាពអ៊ុយក្រែនបាន ដូចនៅអាឡាស្កាជាមួយ ត្រាំ ទេ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅថ្ងៃចន្ទនេះថា កិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែសីហា ជាការបើកផ្លូវដ៏សមស្របឆ្ពោះទៅរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ។

ការលើកឡើងរបស់លោក ពូទីន គឺអំឡុងកិច្ចប្រជុំថ្នាក់តំបន់នៅក្នុងប្រទេសចិន ដែលមានមេដឹកនាំប្រទេសជាច្រើនចូលរួម។

ទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិច ចាត់ទុកការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ថាជាសង្រ្គាមចក្រពត្តិនៃការដណ្តើមយកទឹកដីជាឧបសម្ព័ន្ធ ទោះបីជាក្រុងមូស្គូ ថា វាជាប្រតិបត្តិការយោធាពិសេសក្នុងគោលបំណងកម្ទេច និងធ្វើឱ្យអ៊ុយក្រែនគ្មានសមត្ថភាពយោធាក៏ដោយ។

គួរបញ្ជាក់ថា លោក ពូទីន, នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងមេដឹកនាំមកពីអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Tianjin ដែលរៀបចំដោយលោកប្រធានាធិបតី Xi Jinping ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment