ក្រុមម្ចាស់ផ្ទះ Brighton & Hove Albion បានវាយបកយកឈ្នះលើក្រុមភ្ញៀវ Manchester City ដោយលទ្ធផល ២-១ សប្ដាហ៍ទី៣នៃក្របខណ្ឌ Premier League កាលពីយប់មិញ។
ការប្រកួតនេះក្រុមភ្ញៀវ Man City រកបានគ្រាប់បាល់នាំមុខដោយកីឡាករ Haaland នៅនាទីទី៣៤ ខណៈក្រុមម្ចាស់ផ្ទះ Brighton បានវាយបកយកបាន២គ្រាប់វិញដោយកីឡាករ J. Milner (បាល់១១ម៉ែត្រនាទីទី៦៧) និងកិឡាករ B. Gruda (៨៩)។
លទ្ធផលនេះធ្វើឲ្យ Man City បន្តចាញ់២ប្រកួតជាប់ៗគ្នានៅលីគកំពូលអង់គ្លេស រដូវកាល ២០២៥-២៦ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុប៉ុណ្ណោះ ខណៈ Brighton ជាជ័យជម្នះលើកដំបូងរបស់ខ្លួននៅរដូវកាលថ្មីនេះ។
ចំណែកក្រុមម្ចាស់ផ្ទះ Liverpool យកបាន៣ពិន្ទុពីក្រុមកាំភ្លើងធំ Arsenal ដោយគ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករ Szoboszlai នាទីទី៨៣៕
