សំបុត្រទស្សនាការប្រកួតរវាងស្វាយរៀង និង FK Arkadag វគ្គផ្ដាច់ព្រ័ ត្រពាន ACL នឹងមានដាក់លក់នៅថ្ងៃទី១ ខែឧសភា​ លើអេប

សំបុត្រទស្សនាការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង (កម្ពុជា) និងក្រុម FK Arkadag (តួកម៉េនីស្ថាន) ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League 2024/2025 នឹងត្រូវដាក់លក់នាថ្ងៃទី១ ខែឧសភាខាងមុខ លើអេប(App) PKR Svay Rieng FC ជាមួយភាពងាយស្រួលទិញ និងឆាប់រហ័ស ស្កេនចូលតែម្តង ពុំចាំបាច់ដូរយកសំបុត្រ។

តម្លៃសំបុត្រទស្សនាមាន៣ប្រភេទរួមមាន៖ 

A. ជាន់ទី១​៖​ Zone A = ៥០០០ រៀល

B. ជាន់ទី២៖​ Zone B = ៨០០០​ រៀល

C. ជាន់ទី៣​៖​ Zone C = ៥០០០ រៀល

សូមជម្រាបថាជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ នឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Written by 

Related posts

Leave a Comment