ទីក្រុងមូស្គូ ស្វាគមន៍សំណើផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់ស្នើដោយហុងគ្រី  

អ្នកនាំពាក្យវិមានក្រឹមទ្បាំង លោក Dmitry Peskov បាងថ្លែងថា រុស្ស៊ីមានឆន្ទៈទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដើម្បីសម្របសម្រួលការផ្លាស់ប្តូរអ្នកទោសដ៏សំខាន់ជាមួយអ៊ុយក្រែន មិនដូចទីក្រុងគៀវដែលគេចវេសនោះទេ។ ការថ្លែងរបស់លោកធ្វើទ្បើងបន្ទាប់ពីមេដឹកនាំហុងគ្រីបានអះអាងថា រដ្ឋាភិបាលអ៊ុយក្រែនបានច្រានចោលសំណើរបស់គាត់សម្រាប់បទឈប់បាញ់អំទ្បុងនៃពិធីបុណ្យណូអែល និងការដោះដូរអ្នកទោសជាមួយរុស្ស៊ី។

លោក Peskov បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោក Orban និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃពុធ ក្នុងអំឡុងពេលដែលគំនិតផ្លាស់ប្តូរអ្នកទោសត្រូវបានពិភាក្សាដោយមេដឹកនាំទាំងពីរ។ មន្ត្រីរុស្ស៊ីក៏បានឲ្យដឹងនៅថ្ងៃដដែលនោះ ដែរថា សេវាសន្តិសុខសហព័ន្ធបានផ្ញើទៅស្ថានទូតហុងគ្រីនៅទីក្រុងមូស្គូនូវសំណើរបស់យើងទាក់ទងនឹងការផ្លាស់ប្តូរអ្នកទោស។

លោក Peskov ក៏បានកត់សម្គាល់ឃើញថា សំណើរបស់ Orban ត្រូវបានច្រានចោលដោយទីក្រុងគៀវ ប៉ុន្តែរុស្ស៊ីស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ទីក្រុង Budapest ។ លោកថា ការ​ដោះដូរ​អ្នក​ទោស​ស្ថិត​ក្នុង​ចំណោម​បញ្ហា​មួយ​ចំនួន​ដែល​ក្រុង​ម៉ូស្គូ និង​គៀវ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីអតីតកាលបានសម្របសម្រួលការផ្លាស់ប្តូរដូចដែលបានស្នើឡើងនេះផងដែរ។

នៅដើមខែធ្នូ អ្នកឃ្លាំមើលសិទ្ធិមនុស្សរុស្ស៊ី Tatyana Moskalkova បានបញ្ចេញបញ្ជីឈ្មោះពលរដ្ឋអ៊ុយក្រែននៅក្នុងមន្ទីរឃុំឃាំងរបស់ខ្លួន ដែលលោកស្រីបាននិយាយថា ក្រុងគៀវបដិសេធមិនពិចារណាសម្រាប់ការដោះដូរអ្នកទោសនោះទេ។

លោកស្រីបញ្ជាក់ថា Zelensky មិនត្រូវការសង្រ្គោះពលរដ្ឋអ៊ុយក្រែន ៦៣០ នាក់ដែលត្រូវបានចាប់ខ្លួននោះទេ ហើយគាត់បានបោះបង់ចោលពួកគេ។ ក្រុងគៀវកំពុងផ្តល់អាទិភាពដល់ការវិលត្រឡប់មកវិញនៃមនុស្សដែលខ្លួនចាត់ទុកថាមានតម្លៃ ដូចជាសមាជិកនៃអង្គភាពដែលល្បីល្បាញដែលមានភាពជិតស្និតជាមួយនឹងពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះជោគវាសនានៃទាហានធម្មតានោះទ្បើយ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment