អ៊ីស្រាអែល ចោទភ្នាក់ងារផ្ដល់ជំនួយ UNRWA ថាជាប់ទាក់ទងនឹងហាម៉ាស មិនព្រមសហការ

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានអះអាងថា អ៊ីស្រាអែល មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដោយអង្គការសហប្រជាជាតិ និងអង្គភាពដទៃទៀត ដើម្បីធានាបាននូវតម្រូវការជាមូលដ្ឋានរបស់ជនស៊ីវិលប៉ាឡេស្ទីននៅទីនោះ។

 អ៊ីស្រាអែល បានច្រានចោលការយល់ឃើញរបស់ ICJ ថាជានយោបាយ ហើយទទូចថាខ្លួននឹងមិនសហការជាមួយ Unrwa ដែលខ្លួនសង្ស័យនោះទេ។

ទោះជាយ៉ាងណា តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា អ៊ីស្រាអែល មិនបញ្ជាក់ពីការចោទប្រកាន់របស់ខ្លួនដែលថាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (Unrwa) ខ្វះអព្យាក្រឹតភាព ឬថាបុគ្គលិករបស់ខ្លួនមួយចំនួនធំជាសមាជិកនៃក្រុមហាម៉ាស ឬក្រុមប្រដាប់អាវុធផ្សេងទៀតឡើយ។

ទន្ទឹមនោះ ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា លោកសង្ឃឹមថាអ៊ីស្រាអែល នឹងគោរពតាមការសម្រេចចិត្តដ៏សំខាន់បំផុតមួយនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើបទឈប់បាញ់គ្នា និងដោះលែងចំណាប់ខ្មាំង យ៉ាងមានប្រសិទ្ធភាព៕

ដោយ៖ពេជ្រ

Written by 

Related posts

Leave a Comment