ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មិនមានបំណងប្រើប្រាស់មីស៊ីល Tomahawk នោះទេ ខណៈការរៀនពីរបៀបប្រើត្រូវចំណាយពេលពី ៦ ទៅ ១២ ខែ។

លោក បានលើកឡើងថា បញ្ហាសម្រាប់មីស៊ីល Tomahawk គឺថាមនុស្សជាច្រើនមិនដឹងថាវាត្រូវការចំណាយពេលយ៉ាងតិច ៦ ខែ ឬឈានដល់មួយឆ្នាំ ដើម្បីរៀនពីរបៀបប្រើពួកវា។ របៀបប្រើស្មុគស្មាញណាស់។
មេដឹកនាំសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់ថា វាតម្រូវឱ្យមានការបណ្តុះបណ្តាលខ្លាំង។ លោក បានបន្ថែមថា យើងដឹងពីរបៀបប្រើវា ហើយយើងនឹងមិនបង្រៀនអ្នកដទៃទេ។

កាលពីថ្ងៃទី ១៧ ខែតុលា ក្នុងអំឡុងពេលជួបជាមួយលោក ហ្សេលេនស្គី នៅសេតវិមាន លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ខ្លួនឯងកំពុងត្រូវការមីស៊ីល Tomahawk និងអាវុធផ្សេងទៀតដែលក្រុងគៀវ ចង់បាន។ លោក បានបញ្ជាក់ថា អាមេរិក មិនមានចេតនាផ្តល់មីស៊ីល Tomahawk ដល់អ៊ុយក្រែនទេ។ តាមសេចក្តីរាយការណ៍ លោក ត្រាំ បានសង្កត់ធ្ងន់ថា អាទិភាពបច្ចុប្បន្នគឺការផ្គត់ផ្គង់មីស៊ីលបែបនេះអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងរឿងសន្តិភាពការទូត៕

ដោយ៖ ពេជ្រ