ថ្ងៃទី២៦ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយគាប់ប្រសើរ។ កម្មវិធីដ៏សម្បូរបែប ដូចជាចម្រៀង របាំ អាយ៉ៃ ឈុតកំប្លែងខ្លី ល្ខោន ក្បាច់គុណនិងវេទមន្តជាដើមប្រកបដោយភាពទាក់ទាញ់យ៉ាងខ្លាំង រាត្រីសមោសរទាំងមូលមានទាំងវប្បធម៌ប្រពៃណី និងភាពទាក់ទាញសម័យទំនើប អារម្មណ៍សិល្បៈ និងអារម្មណ៍វិទ្យាសាស្រ្តបច្ចេកវិទ្យាបានរួមបញ្ចូលគ្នាដែលប្រកបដោយបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិនដ៏សប្បាយរីករាយនិងសិរីមង្គល ។
នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផ្តល់ជូនទស្សនិកជនទូទាំងពិភពលោកនូវចំណីចក្ខុផ្នែកវប្បធម៌ប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង ដើម្បីរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ដែលប្រកបដោយភាពសប្បាយរីករាយនិងក្តីសង្ឃឹម៕