កីឡាករខ្សែប្រយុទ្ធ Makerlo Tellez បានអវត្តមានមិនបានចូលរួមធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជាមួយក្លឹបភ្នំពេញក្រោន នោះទេ ក្នុងការប្រកួតពានរង្វាន់លំដាប់ទី3 ទ្វីបអាស៊ី AFC Challenge League 2025-2026 ដោយសារតែរូបគេមានបញ្ហារបួសពេលប្រកួតជាមួយក្លឹប ISI ដង្កោសែនជ័យ។ ដំណឹងនេះត្រូវបានគេចាត់ទុកថាជាដំណឹងមិនសូវល្អសម្រាប់អ្នកគាំទ្រក្លឹបភ្នំពេញក្រោនផងដែរ។
សូមបញ្ជាក់ផងដែរថាការប្រកួតទាំង ៣ របស់ភ្នំពេញក្រោននៅទឹកដីឥណ្ឌូនេស៊ីគឺ៖
Dewa United និងភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា វេលាម៉ោង ១៩:០០
ភ្នំពេញក្រោន និង Shan United នៅថ្ងៃពុធ ទី២៩ ខែតុលា វេលាម៉ោង ១៥:០០
Tainan City FC និងភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា វេលាម៉ោង ១៥:០០៕
