នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំ “វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង” ដែលជាកិច្ចប្រជុំរវាងនិយ័តករធានារ៉ាប់រងកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៊ូ ច័ន្ទតីរូ អគ្គនាយក នៃ ន.ធ.ក. និងអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ទាំងអស់ដឹកនាំដោយ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

វេទិកានេះ ជាយន្តការនៃភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលត្រូវបានរៀបចំឡើងជា ប្រចាំឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅធានា ប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម បរិយាបន្ន ។ និងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព។
តាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង” ឆ្នាំ២០២៥ បានសម្រេចលទ្ធផល សំខាន់ៗដូចខាងក្រោម៖
១. ពង្រឹងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹងការលក់ផលិតផលធានារ៉ាប់រង និងការ ប្រើប្រាស់សេវាគណនាបុព្វលាភធានារ៉ាប់រង ក៏ដូចជាការធានាកម្រិតសាធនភាព របស់ក្រុមហ៊ុនធានារ៉ាប់រង។
២. សិក្សារៀបចំក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មការវិនិយោគមូលនិធិធានា- រ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ទាំងក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុនធានារ៉ាប់រង ទាំងក្នុងនិងក្រៅប្រទេ
៣. សិក្សារៀបចំក្របខណ្ឌរបបលើកទឹកចិត្តពន្ធដារសម្រាប់វិស័យធានារ៉ាប់រង។
៤. ពង្រឹងគុណភាពវិជ្ជាជីវៈធានារ៉ាប់រង និងសម្រួលដល់នីតិវិធីនៃការចុះបញ្ជីភ្នាក់ងារ ធានារ៉ាប់រងជារូបវន្តបុគ្គលដោយអនុញ្ញាតឱ្យប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជំនួស សៀវភៅស្នាក់នៅ៕





