អតីតព្រះមហាក្សត្រីយានីថៃ សោយទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយសារជំងឺមេរោគក្នុងឈាម

ព្រះមហាក្សត្រីយានី សិរិគិត ដែលត្រូវជាមាតារបស់ព្រះមហាក្សត្រ វ៉ាជីរ៉ាឡុងកន នៃប្រទេសថៃ បានសោយទិវង្គតក្នុងព្រះជន្ម ៩៣ ព្រះវស្សា។

ព្រះនាង បានសោយទិវង្គត នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក នៅវេលាម៉ោង ២១ និង ២១ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការិយាល័យព្រះរាជវាំងថៃ។

យោងតាមការចុះផ្សាយ ព្រះនាង សិរិគិត មានជំងឺជាច្រើន ខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងពីឆ្នាំ ២០១៩ មក រួមទាំងឆ្លងមេរោគក្នុងឈាមផងដែរ។

អស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ ព្រះមហាក្សត្រីយានី សិរិគិត បានរៀបអភិសេកជាមួយព្រះមហាក្សត្រដែលគ្រងរាជ្យយូរជាងគេបំផុតរបស់ប្រទេសថៃ គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតក្នុងឆ្នាំ ២០១៦ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment