ក្លិបអាជីព Inter Miami FC បានសម្រេចតែងតាំងអតីតខ្សែបម្រើអាហ្សង់ទីន និង Liverpool គឺលោក Javier Mascherano ជាគ្រូបង្វឹកថ្មី ក្រោមកិច្ចសន្យា ៣ឆ្នាំ ពោលគឺរហូតដល់ចប់រដូវកាលឆ្នាំ២០២៧ តែម្តង។
បុរសវ័យ ៤០ឆ្នាំរូបនេះ ត្រូវចូលដឹកនាំក្លិបរបស់ David Beckham ជំនួសកៅអីគ្រូបង្វឹកអាហ្សង់ទីនដូចគ្នា Gerardo Martino ដែលបានលាឈប់កាលសប្តាហ៍មុន ដោយសារហេតុផលផ្ទាល់ខ្លួន។
ការដឹកនាំក្លិបលេងនៅ Major League Soccer ទឹកដីសហរដ្ឋអាមេរិកនេះដែរ Mascherano នឹងបានជួបជុំគ្នាវិញជាមួយ Lionel Messi អតីតមិត្តរួមក្រុមទាំងនៅជម្រើសជាតិអាហ្សង់ទីន និងក្លិប FC Barcelona ក្រោយពេល Messi បានចូលរួមជាមួយ Inter Miami នាអំឡុងខែកក្កដា ឆ្នាំ២០២៣។
នៅចាំបាន Javier Mascherano ទើបតែបានដឹកនាំក្រុមឈុត U23 អាហ្សង់ទីន ឈានដល់វគ្គ ៨ក្រុមចុងក្រោយនៅ ព្រឹត្តិការណ៍ Paris Olympics មុនពេលលាឈប់៕