កម្ពុជា-ចិនរៀបចំបាឋកថាស្តីពី គំនិតផ្តួចផ្តើមសន្តិសុខសកល»

ភ្នំពេញ៖ អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា និងភាគីចិន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥បានរៀបចំបាឋកថាស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល»ជូនដល់សិស្សនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីចែករំលែកចំណេះដឹង និងពីគុណតម្លៃរបស់គំនិតផ្តួចផ្តើមរបស់ចិននេះ។

អ្នកចូលរួមរួមក្នុងពិធីនេះមានដូចជា៖ លោកបណ្ឌិត នាក់ ចន្ដារិទ្ធប្រធានមជ្ឈមណ្ឌលផ្លូវសូត្រសត្សរ៍ទី២១ , លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន , លោកLiu Wenzhi តំណាងមូលនិធិPeaceland., លោកLiu Zhanguo តំណាងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំនៅកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូនិងនិស្សិតជាច្រើននាក់។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជាវាគ្មិនក្នុងកម្មវិធីបាឋកថានេះបានរំលេចពីតួនាទីដ៏សំខាន់នៃគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានចាប់ផ្តើមចេញដំណើរពីខែមេសា ឆ្នាំ២០២២ ថាជាមាគ៌ាដ៏ត្រឹមត្រូវដែលប្រទេសចិនមិនគ្រាន់តែជាអ្នកផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាអ្នកអនុវត្តជាក់ស្តែងទៀតផង ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញដល់យន្តការអង្គការសហប្រជាជាតិរយៈពេល៨០ឆ្នាំមកនេះដើម្បីជួយឱ្យសហគមន៍អន្តរជាតិរួមគ្នាជាមួយចិនគាំពារសច្ចយុត្តិធម៌អន្តរជាតិ។

លោកបណ្ឌិតបញ្ជាក់ថា៖  «គំនិតផ្តួចផ្តើមសន្តិសុខសកល» មានទស្សនៈគំនិតស្នូលចំនួន៤គឺ៖ ១-ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខចម្រុះ, ២-ប្រកាន់ខ្ជាប់គោលការណ៍សន្តិសុខរួម, ៣-ផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង៤-ផ្ដួចផ្ដើមទស្សនៈសន្តិសុខជានិរន្តរភាព ដែលជាដើមចមផ្តល់ទស្សនាទានដល់មនុស្សជាតិយល់កាន់តែច្បាស់ពីភក្តីភាពរបស់ប្រទេសចិនដែលតែងបានពង្រីកដែនឥទ្ធិពលនៃសន្តិភាព ហើយចិនបានអំពាវនាវឱ្យពិភពលោកមាននិន្នាការរួមគ្នាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកបណ្ឌិតកៅ មួយថង អ្នកវិភាគសង្គមចាត់ទុក«គំនិតផ្តួចផ្តើមសន្តិសុខសកល»របស់ចិនពិតជាបានរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅលើពិភពលោក។

លោកបណ្ឌិតបញ្ជាក់ថា៖ « យើងបានដឹងហើយនៅឆ្នាំ២០២២ ផ្តើមចេញពីបញ្ហារុស្ស៊ី និងអ៊ុយក្រែន។ដូច្នេះប្រទេសចិនបានដាក់ចេញនូវ«គំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលពាក់ព័ន្ធទៅនឹងសុខសន្តិភាពនិងការអភិវឌ្ឍសម្រាប់ពិភពលោកតាមរយៈការពង្រឹងទំនុកចិត្តរវាងប្រទេសនិងប្រទេស និងការអនុវត្តច្បាប់អន្តរជាតិ»

អ្នកចូលរួមទាំងអស់បានស្របគ្នាថា «គំនិតផ្តួចផ្តើមសន្តិសុខសកល»គឺជាក្តីសង្ឃឹមកំពុងត្រូវការខ្លាំងបំផុតសម្រាប់ព្យាបាលជំងឺដែលពិភពលោកដ៏ច្របូកច្របល់ ដោយសហគមន៍អន្តរជាតិបានប្រៀបគំនិតនេះជា«ស្ពានមួយ»ដែលម្ខាងតភ្ជាប់តម្រិះប្រាជ្ញាចិនទៅនឹងជ្រុងម្ខាងទៀតដែលកំពុងផ្សារភ្ជាប់ទស្សនវិស័យនាពេលអនាគតរបស់«សហគមន៍រួមវាសនាមនុស្សជាតិ»ដើម្បីគាំពារកិច្ចសហប្រតិបត្តិការពហុភាគី និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមរួម៕

Written by 

Related posts

Leave a Comment