ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford និយាយថារូបគេមានអារម្មណ៍ដូចនៅផ្ទះខ្លួនឯង បន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូរមួយរដូវកាលទៅកាន់ក្លឹប Barcelona ក្នុងក្របខណ្ឌ La Liga ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចូលរួមជាលក្ខណៈខ្ចីជើងរយៈពេល ១២ ខែដំបូងពី Manchester United ដោយក្លឹបយក្សកាតាឡានមានជម្រើសក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេសជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៣០.៣ លានផោន (៣៥ លានអឺរ៉ូ) ក្នុងឆ្នាំ ២០២៦ ។
Rashford គឺជាកីឡាករអង់គ្លេសដំបូងគេដែលបានចុះហត្ថលេខាជាមួយក្លឹប Barcelona បន្ទាប់ពីកីឡាករអង់គ្លេស Gary Lineker ដែលបានឈ្នះពានរង្វាន់លីក ជាមួយក្លិបចាប់តាំងពីឆ្នាំ ១៩៨៦ ។
ក្រោយបញ្ចប់ការផ្ទេរ Rashford បានប្រាប់ប៉ុស្តិ៍ YouTube របស់ Barcelona ថា “ខ្ញុំពិតជារំភើបណាស់” ។ “វាជាក្លឹបមួយក្នុងក្តីសុបិនរបស់ខ្ញុំក្លាយជាការពិត ពួកគេឈ្នះរង្វាន់ធំ។ ហើយជាងនេះទៅក្លឹបមានអត្ថន័យច្រើនសម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅផ្ទះខ្លួនេង ហើយកត្តាធំក្នុងការជ្រើសរើសមកទីនេះព្រោះវាជាកន្លែងគ្រួសារ និងជាកន្លែងល្អសម្រាប់កីឡាករល្អៗដើម្បីបង្ហាញពីជំនាញរបស់ពួកគេ៕
