កីឡាការិនី Aitana Bonmati របស់អេស្ប៉ាញរកបានគ្រាប់ជ័យជម្នះនៅម៉ោងបន្ថែមដ៏អស្ចារ្យ១-០ លើអាល្លឺម៉ង់កាលពីថ្ងៃពុធហើយបញ្ជូនពួកគេទៅវគ្គផ្តាច់ព្រ័ត្រនៃជើងឯកអឺរ៉ុបស្ត្រីជាលើកដំបូង។
កីឡាការិនី Bonmati បានបំបែកភាពជាប់គាំងគ្រាប់បាល់នៅនាទីទី ១១៣ ហើយជ័យជម្នះនេះធ្វើឲ្យអេស្ប៉ាញ ឡើងទៅប៉ះអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ៕
